រថយន្តម៉ាក Fortuner បុកបង្គោលភ្លេីងកណ្ដាលសួនទ្រូងផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Fortuner ក្នុងល្បឿនលឿន  បានជ្រុលចង្កូតទៅបុកបង្គោលភ្លេីងនៅកណ្ដាលសួនទ្រូងផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២១ និង២០នាទី  ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០  នៅចំណុចមុខវត្តនិរោធ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកបេីកបររថយន្តបង្កម៉ាក Fortuner ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 2AZ-1962 មានឈ្មោះ សេង សុខា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបបបេីកបរថយន្ត ស្នាក់នៅភូមិដោះក្រមុំ សង្កាត់សុខដុម  ក្រុងសែនមនោរម្យ ខេត្តរមណ្ឌលគីរី បានបេីកបរលេីផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត  លុះបេីកមកដល់ចំណុចកេីតហេតុខាងលេី ក៏បុកបង្គោលភ្លេីងបំភ្លឺផ្លូវកណ្ដាលសួនច្បារ បណ្ដាលឲ្យបាក់អស់១ដេីម  រីឯរថយន្តក៏រងការខូចខាតផងដែរ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលមកពីអ្នកបេីកបរលឿន សំណាងល្អគ្មានអ្នករបួស ។ ចំពោះរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  រង់ចាំដោះស្រាយតាមច្បាប់៕  ដោយ៖  ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner