រថយន្តធុនធំបេីកបុក និងកិនស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តធុនធំបេីកបុកហើយកិន ស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ ខណៈដែលរថយន្ដបេីករត់អូសទាំង ម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួន តៃកុងរថយន្តបង្កបានភ្លាមៗផងដែរ ។ ហេតុ ការណ៍ដ៏រន្ធត់នេះ កេីតឡើងនៅលេីផ្លូវ២១៧ ស្តុបផ្ទះស្រាបៀរ ទល់មុខច្រកចូលសាលា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ  នាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០។

សាកសពជនរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ឆ្នាំមុខរបរ លក់មាន់ ស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ មានស្រុកកំណើតខេត្ដព្រៃវែង ។ ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុសអាយុ២៨ឆ្នាំមុខ បើកបរក្រុម ហ៊ុនត្រាហ្កនសីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិ ពាំងរាំង ខណ្ឌសែនសុខ។

ប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ
ហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខកំពត1J -1061 បេីកបរតែម្នាក់ឯងដោយដឹកមាន់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច ស្ដុបកន្លែងកើតហេតុជនរងគ្រោះកំពុងឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែរថយន្ដបាញ់បេតុងមួយគ្រឿងពាក់ស្លាកលេខ5A-2423 បើក បរស្របទិសគ្នាក៏បានបុកហើយកិនស្ត្រីរង គ្រោះដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដេលរថយន្ដបេីករត់អូសទាំង ម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមាន ជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួន តៃកុងរថយន្តបង្កបានភ្លាមៗផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើត ហេតុ និងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្ត និងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញទៅរក្សាទុករង់ចាំធ្វើការដោះស្រាយ គ្នានៅពេលក្រោយចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner