បញ្ជូនជនសង្ស័យ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី៤ផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៨នាក់ ករណីទី២)រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ ករណីទី៣)រំលោភទំនុកចិត្តម្នាក់ និងករណីទី៤)លួច ម្នាក់ ផងដែរ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១២នាក់ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner