ត្រឹមរយៈពេល៦ខែ Facebook លុបគណនីក្លែងក្លាយ៣ពាន់លានគណនី

ចាប់ពីខែតុលាឆ្នាំ ២០១៨ ដល់ខែមីនាឆ្នាំ ២០១៩ ហ្វេសប៊ុក បានលុបគណនីក្លែងក្លាយ៣ពាន់លានគណនី នេះបើតាម Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយមួយ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៤ ឧសភានេះ។ ក្នុងអំឡុងពេល៦ខែនេះ Facebook បានលុបចេញនូវគណនីក្លែងក្លាយជាង៣ពាន់លានគណនី ជាចំនួនច្រើនបំផុតមួយ។ ការកើនឡើងនៃចំនួនគណនីក្លែងក្លាយនេះក៏ដោយសារមានជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រស្វ័យប្រវត្តមួយ ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងទ្រង់ទ្រាយធំ។

យ៉ាងណាក៏ដោយ Facebook បានប្រទះឃើញ និងលុបចេញភ្លាមៗក្នុងពេលត្រឹមតែប៉ុន្មាននាទី មុននឹងគណនីក្លែងក្លាយទាំងនោះ មានឱកាសបំពុលលើបណ្ដាញខ្លួន។ Facebook បានឲ្យដឹងដែរថា ៥% នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ សុទ្ធសឹងជាគណនីក្លែងក្លាយទាំងអស់៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner