អ៊ីស្រាអែលទម្លាក់គ្រាប់បែកស្លាប់កុមារជាច្រើននាក់នៅហ្គាហ្សា

ហ្គាហ្សា ៖ ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សានិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកពីលើអាកាសស្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ ក្នុងនោះច្រើនជាងពាក់កណ្តាលគឺជាកុមារ។

អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលហ្គាហ្សា លោក Mahmud Bassal នៅថ្ងៃអាទិត្យនិយាយថា មនុស្ស ២២នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអ៊ីស្រាអែលវាយលុកតាមផ្លូវអាកាសលើជំរុំជំរកជនភៀសខ្លួនប៉ាឡេស្ទីននៅ Al-Mawasi ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនកំពុងបង្កើនប្រតិបត្តិការយោធានៅទូទាំងតំបន់ហ្គាហ្សា ក្នុងគោលបំណងកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ១៩ខែ។

យុទ្ធនាការបង្កើនសកម្មភាពយោធានេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងលើស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយសារតែការរារាំងជំនួយរបស់អ៊ីស្រាអែល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner