កូរ៉េខាងជើងចាប់ខ្លួនមេវិស្វករ ក្រោយបរាជ័យពិធីសម្ពោធនាវា

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថា អាជ្ញាធរបានចាប់ខ្លួនមន្ត្រី៣នាក់ រួមមានទាំងប្រធានក្រុមវិស្វករ ក្រោយបរាជ័យពិធីសម្ពោធនាវាចម្បាំងថ្មី កាលពីពេលថ្មីៗនេះ។

KCNA បានចុះផ្សាយនៅថ្ងៃអាទិត្យនេះថា ក្រោយការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ជុំវិញមិនអាចដំណើរការនាវាពិឃាត ទម្ងន់៥,០០០តោន អំឡុងពិធិសម្ពោធ កាលពីថ្ងៃពុធ មន្ត្រីបីនាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ រួមមាន លោក Kang Jong Chol ប្រធានក្រុមវិស្វករនៅកំពង់ផែ Chongjin Shipyard និងមន្ត្រី ២នាក់ទៀតឈ្មោះ Han Kyong Hak និង Kim Yong Hak។

គួររម្លឹកថា ឧបទ្ទវហេតុនោះបានកើតឡើង ក្រោយពេលដែលនាវា ពេលរំកិល ទៅផ្ទៃទឹក បានធ្វើឱ្យផ្នែកខ្លះនៃបាតរបស់នាវា រងការប៉ះទង្គិចនិងខូចខាត ដែលប្រការនេះបណ្តាលឱ្យខូចតុល្យភាពរបស់នាវា។

ក្រុមអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុនេះបានធ្វើឱ្យលោក គីម ជុងអ៊ុន បាក់មុខជាខ្លាំង ដោយចាត់ទុក អ្នករៀបចំកម្មវិធីបរាជ័យ ប្រឈមនឹងបទបទឧក្រិដ្ឋ មិនអាចលើកលែងបាន។ លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យជួសជុលនាវាចម្បាំងនេះ ឲ្យរួចរាល់ នៅខែមិថុនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner