រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដំឡូងមី ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអមដំណើរពី ឯកឧត្តម ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បាននាំកសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមឌិត ទីណា បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។

លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាព នៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ តាមរយ:ការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner