យោធានៅតំបន់អាក់ទិក បំភ័យសត្វរមាំងហ្វាំងឡង់

បរទេស ៖ ការកើនឡើង វត្តមានយោធា នៅតំបន់អាក់ទិក បានធ្វើឱ្យអ្នកចិញ្ចឹមសត្វរមាំង របស់ប្រទេស ហ្វាំងឡង់ មានការព្រួយបារម្ភ ជាខ្លាំង ខណៈដែលមានការបំភ័យ ដល់សត្វរមាំង។

មានការកើនឡើង នៃវត្តមានយោធា នៅភាគខាងជើងប្រទេសហ្វាំងឡង់ បន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានក្លាយជាការឈឺក្បាល សម្រាប់អ្នកចិញ្ចឹមសត្វរមាំង។

មនុស្សជាច្រើន ដែលរស់នៅក្បែរ តំបន់ហ្វឹកហាត់កាំភ្លើងធំ ដ៏ធំបំផុត នៅអឺរ៉ុបខាងលិច ហៅថា Rovajarvi បាននិយាយថា ការបង្កើនសកម្មភាពកំពុងប្រកួតប្រជែងសមត្ថភាពយោធា តែ ប៉ះពាលដល់ជីវភាព របស់ពួកគេ។

អ្នកចិញ្ចឹមសត្វរមាំងម្នាក់ ឈ្មោះ Riikka Poropudas បាននិយាយថា «សកម្មភាពរបស់អង្គការណាតូ និងកងទ័ពអន្តរជាតិ នៅទីនោះ រំខានដល់សត្វរមាំង»។

ប្រទេស ហ្វាំងឡង់ បានទម្លាក់ ការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ ដើម្បីបានចូលរួមជាមួយណាតូ ក្នុងឆ្នាំ២០២៣ ក្នុងគោលដៅ ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner