រដ្ឋបាលខេត្តបាត់ដំបង និងសាខាពន្ធដារខេត្តធ្វើ សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគតិពន្ជប្រថាប៎ត្រាចំពោះការផ្ទេរសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដល់ថ្នាក់ដឹកនាំគ្រ ប់ស្ថាប័ន រដ្ឋបាលដែនដីស្រុក-ក្រុង ឃុំ-សង្កាត់ ស្មៀន មេភូមិនិងតំណាងប្រជាពលរដ្ឋក្នុងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

  សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណ ត់មូលដ្ឋានគតិពន្ជប្រថាប៎ត្រាចំពោះការផ្ទេរសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជូនដល់ថ្នាក់ ដឹកនាំមកពីគ្រប់ស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធររដ្ឋបាលដែនដីស្រុក-ក្រុង ឃុំ-សង្កាត់ ស្មៀន មេ ភូមិ និងតំណាងប្រជាពលរដ្ឋ ក្នុងទីប្រជុំជនខេត្ត បាត់ដំបង សរុបប្រមាណជា១០០នាក៎ ដើម្បីធ្វើ សិក្ខាសាលាផ្សព្វផ្សាយ “ស្តីពីការកំណត់មូលដ្ឋា នគតិពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬកាន់ កាប់អចលនទ្រព្យក្នុងខេត្តបាត់ដំបង” រយៈពេល មួយព្រឹក ថ្ងៃទី២១ខែឧសភា២០១៩នេះ ដែលរៀបចំដោយរដ្ឋបាលខេត្តនិងអង្គភាពសាខាពន្ធ ដារខេត្តបាត់ដំបងផ្ទាល់។ អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្ត ជាតំណាងឯ.ឧ ងួន រតនៈ អភិ បាល នៃ គណៈអភិបាលខេត្តបាត់ដំបង។
      តាមរយៈ នៃ អង្គសិក្ខាសាលាផ្សព្វផ្សាយនេះ លោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្តបាត៎ដំបង បានធ្វើការពន្យល់ជូនសិក្ខាកាមចូលរួមថាៈ
បទបង្ហាញដែលបានលើកយកមកផ្សព្វផ្សាយនិងបង្ហាញជូនថ្ងៃនេះគឺផ្តោតសំខាន៎ស្តីពីការកែសំរួល ឧបសម្ព័ន្ធ ការបែងចែកភូមិសាស្ត្រនិងតម្លៃអចល នទ្រព្យសម្រាប់មូលដ្ឋានគតិពន្ធប្រថាប់ត្រា ដោយផ្តោត នូវ ចំណុចគន្លឹះសំខាន់ៗ រួមមាន៖ ១-ច្បាប់និងបទប្បញ្ញត្តិ។២-ការកែសម្រួលឧបសម្ព័ន្ធ។ ៣-និយមន័យ។៤-អត្រាពន្ធនិងការគណនាប្រាក់ពន្ធ ។៥-ការកំណត់តម្លៃមូលដ្ឋានគិតន្ធ។៦-កាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា។៧ -ឯកសារភ្ជាប់ពេលបង់ពន្ធប្រថាប់ត្រា។៨-លិខិតគតិយុត្ត។
      លោកប្រធាន សាខាពន្អដារខេត្តបាត់ដំបងបានគូសបញ្ជាក់បន្ថែមទៀតថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់
ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ គឺ៖ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញតិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋាន
គតិយុត្តនានាដែលពាក៎ព័ន្ធនឹងការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សំដៅជម្រុញឲ្យមានការគាំ្រ និងពង្រឹងកិច្ច
សហការឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអាជ្ញា ធរដែនដីស្រុក-ក្រុង មន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់ នឹងសុរិយោដី និងការផ្តល់សេវា
ជូនប្រជាពលរដ្ឋ ដែលជាកម្មសិទ្ធិករ ឬអ្នកកាន់អចលនទ្រព្យ ឲ្យបានកាន់តែប្រសើរថែមទៀត។
     ឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបងបានថ្លែងក្នុងអង្គសិក្ខាសាលាថាៈក្នុងការអនុវត្តរយៈពេលកន្លងមកនេះ យើងបានជួបប្រទះ នូវប ញ្ហាប្រឈមនានាមួយចំនួន ដែលពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការប្រមូលពន្ធ នៅមាន ការខ្វះចន្លោះ។ ឯ.ឧ អភិបាលរងខេត្តបាត់ដំបងក៏បានផ្តោតនូវការរំពឹងទុកថា៖ បន្ទាប់ពីសិក្ខាសា លានេះ ខ្ញុំរំពឹងសង្ឃឹមនិងជឿជាក់ថា និងផ្តល់នូវ
ការយល់ដឹងថ្មីៗ បន្ថែមទៀត  ក្នុងការអនុវត្តបទ ប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធ និងការប្រមូលពន្ធខាងលើនេះ។ ជាមួយគ្នានេះ
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការណែ នាំនិងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង-សង្កាត់ត្រូវបញ្ជូនរាល់ករណីស្នើសុំផ្ទេរសិទ្ធិកាន់
កាប់អចលនទ្រព្យទាំងនោះ មកបំពេញបែបបទបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារខេត្តបាត់ដំបង តាមច្បាប់ជាធរមាន ហើយច្បាប់ដែលកំពុង តែផ្សព្វផ្សាយក្នុងអង្គសិក្ខាសាលានេះ និងចូលជាធរមានក្នុងការអនុវត្តចាប់ពីថ្ងឌទី០១ខែកក្កដាឆ្នាំ២០១៩ឆាប់ៗនេះ ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner