អ៊ីស្រាអែលសម្លាប់អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់

តេហេរ៉ង់ ៖ ព័ត៌មានចុងក្រោយបង្ហាញថា ឧត្តមសេនីយ៍ Hossein Salami អគ្គមេបញ្ជាការ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានសម្លាប់ រួមជាមួយនឹងមនុស្សមួយចំនួនទៀត ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ជាច្រើន បានរាយការណ៍។

ស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំង ទីតាំងមេដឹកនាំយោធា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា បានវាយប្រហារទាំងលើចំណុច «បេះដូងនៃកម្មវិធីមីស៊ីលផ្លោង របស់អ៊ីរ៉ង់»។

ការវាយប្រហារ របស់អ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើឱ្យមជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ថ្មី ជាមួយនឹងហានិភ័យពិតប្រាកដ នៃសង្គ្រាមក្នុងតំបន់ កាន់តែទូលំទូលាយ។

អ៊ីស្រាអែលដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយបាញ់ចូលដីអ៊ីរ៉ង់ រួមទាំងបិទលំហអាកាស រង់ចាំការជូនដំណឹងថ្មី។ អ៊ីស្រាអែលថា ជាការវាយប្រហារទ្រង់ទ្រាយធំ ដែលបានត្រៀមទុក យូរមកហើយ សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ ពីការផ្ទុះក្នុងរដ្ឋធានី តេហេរ៉ង់។

យ៉ាងណាក៏ដោយ អាមេរិកបានប្រាប់ CNN ថា ខ្លួនមិនពាក់ព័ន្ធ លើរឿងនេះទេ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner