ព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បង្ហាញមុខក្រុមជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីប្លន់ ឆក់ និងកាច់-កម៉ូតូ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមជនសង្ស័យ១១នាក់ពាក់ព័ន្ធនឹងអំពើប្លន់ ឆក់ និងកាច់-ក ម៉ូតូយ៉ាងសកម្មក្នុងរាជធានីខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅស្នងការដ្ឋានរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្សា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានបន្តបន្ទាប់ ក្នុងនោះបែងចែកកម្លាំងជា២ក្រុម ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស១២ករណី ក្នុងនោះមាន៖ ក្រុមទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន៦ករណី មានអំពើលួចមានស្ថានទម្ងន់ទោស ការប្រើអំពើហិង្សាចំនួន៥ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១ករណី និងចាប់យកវត្ថុតាងធ្វើសកម្មភាព ដាវកែឆ្នៃចំនួន២ដើម ម៉ូតូ១គ្រឿង និងភ័ស្តុតាងជារបស់ជនរងគ្រោះម៉ូតូចំនួន២ ស្លាកលេខម៉ូតូ២បន្ទះ។ ក្រុមទី២ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសចំនួន៦ករណី មានអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ចំនួន៤ករណី អំពើលួច១ករណី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី។

លោកនាយការិយាល័យបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ការិយាល័យរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ក្រោយពីបង្ហាញមុខរួច៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner