តូចចិត្តខ្លួនឯងមានជំងឺ លួចយកកាំភ្លើងប្ដីបាញ់សម្លាប់បញ្ចប់ជីវិត

កណ្តាល: ដោយសារមានជំងឺប្រចាំកាយ ស្ត្រីម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតខ្លួន ដោយយក កាំភ្លើងរបស់ប្តី ដែលទុកក្នុងកាបូបនៅក្នុងឡាន បាញ់សម្លាប់ខ្លួនឯងតែម្តង។ នេះបើតាមការបញ្ជាក់ របស់លោកវរសេនីយ៍ ហេង សុផល អធិការនគរបាលស្រុកល្វាឯម ដែលហេតុការណ៍នេះ បាន កើតឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី នៅកំពង់ទឹកទន្លេ ភូមិ ខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ណុប វណ្ណី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងប្តី ឈ្មោះ អ៊ុក ជីវ៉ា ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរ នគរបាលឋានៈនាយផ្នែកការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ។

ចំពោះ វត្ថុតាងចាប់យកអាវុធខ្លីចំនួន០១ដើមម៉ាក CF98.9 លេខ ០០១១៦៩ គ្រាប់ចំនួន១២ គ្រាប់។ លោកវរសេនីយ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅងូតទឹកលេងនៅ ទន្លេមេគង្គ កោះខ្សាច់ ជាមួយប្តី កូនចំនួន០៣នាក់ និងក្មួយស្រីចំនួន០២នាក់។ ពេលចុះងូតទឹក ទន្លេ ជនរងគ្រោះ មិនបានចុះងូតទេ គឺសម្រាកក្នុងរថយន្ត លុះដល់ម៉ោងកើតហេតុ ប្តីជនរងគ្រោះ បានឡើង មកពីងូតទឹកវិញ មកដល់រថយន្ត បានឃើញប្រពន្ធដេក ហើយមានឈាមហូរលើដៃស្តាំ ក្នុង រថយន្តដៃស្តាំគងលើភ្លៅឆ្វេង កាំភ្លើងខ្លីអែបភ្លៅឆ្វេង និងស្នាមគ្រាប់កាំភ្លើង លើសៀតផ្កា ខាងស្តាំ ដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស។ ភ្លាមនោះ ប្តីដឹកប្រពន្ធមកផ្ទះ ហើយបានទៅ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ។

តាមការស្តាប់ចម្លើយបំភ្លឺរបស់ប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ណុប ស្រីរ័ត្ន បាន អះអាងថា ជនរង គ្រោះមានជំងឺវះក និងដោយភាពរ៉ាំរ៉ៃពិបាកទ្រាំ និងចង់សម្លាប់ខ្លួនជាច្រើនលើកមកហើយ។ ចំណែកតាមចម្លើយបំភ្លឺរបស់ឈ្មោះ ហ៊ឹម មាន អាចារ្យវត្តអរិយក្សត្រ អះអាងថា ជនរងគ្រោះ ប្រាកដជា មានជំងឺរ៉ាំរ៉ៃ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ និងប្រហែលកន្លះខែមុន មានបំណងចង-ក និងលេបថ្នាំ សម្លាប់ខ្លួនជាច្រើនដងណាស់មកហើយ  តែទើបនឹងពេលនេះ ការប៉ុនប៉ងត្រូវបានសម្រេចតែម្ដង៕ម.ន ដោយៈ ខាត់ សុខឿន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner