អតិថិជនបង់រំលស់រថយន្ដពីក្រុមហ៊ុន សេង ហ៊ួត មកតវ៉ាមុខសាលាដំបូងឱ្យពន្លឿនរកយុត្តិធម៌

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រហែល៣០នាក់ ដែលរងគ្រោះដោយការចាញ់បោកទិញរថយន្ដបង់រំលស់ពីឃ្លាំងរយន្តយីហោ សេង ហួត មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ សេង សុភ័ក្រ្ត បច្ចុប្បន្នជាប់ឃុំនៅពន្ធនាគារព្រៃ-ស បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងសុំឲ្យតុលាការពន្លឿនការស្វែងរកដំណោះស្រាយ និងចេញសាលដីកាការពាររថយន្តរបស់ពួកគាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ 

អ្នកទិញរថយន្ដបង់រំលស់បាននិយាយថា ពួកគាត់បានចំណាយលុយញើសឈាមពីការសន្សំដោយលំបាក មកទិញរថយន្ដបង់រំលស់ ស្រាប់តែចំក្រុមហ៊ុនឆបោកយីហោ សេង ហួត ទៅជួលរថយន្ដពីក្រុមហ៊ុនផ្សេងមកឱ្យពួកគាត់។ លុះដល់ពេលវេលាកំណត់  ស្រាប់តែក្រុមហ៊ុនម្ចាស់ដើមគេមកយករថយន្ដរបស់គេវិញពីពួកយើងខ្ញុំ ទើបដឹងថា ក្រុមហ៊ុន សេង  ហួត រកស៊ីបង់រថយន្ដរំលស់នោះ ជាក្រុមហ៊ុនឆបោក។

អតិថិជនអ្នករងគ្រោះ លើកឡើងថា  ករណីនេះ គឺស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ គួរណាស់តែទទួលខុសត្រូវក្នុងរឿងនេះ ព្រោះអនុញ្ញាតឱ្យមានក្រុមហ៊ុនឆបោក រកស៊ីបោកប្រាស់ប្រជាពលរដ្ឋ មានច្បាប់ តែមិនចេះរឹតបន្តឹង មិនចេះអនុវត្តឱ្យត្រឹមត្រូវ រឿងនេះ មកពីស្ថាប័ននីមួយៗឆកល្វែង ត្រូវតែរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្នាមិនអាចដឹងបានថា ក្រុមហ៊ុនមួយណាបោកប្រាស់ឡើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner