អ៊ីរ៉ង់បាញ់ចំអគារស្ថានទូតអាមេរិកនៅអ៊ីស្រាអែល

បរទេស ៖ បេសកជនអាមេរិកបាននិយាយ នៅថ្ងៃចន្ទនេះ ថា អគារស្ថានទូត របស់អាមេរិក ប្រចាំទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល រងការខូចខាត ដោយសារការវាយប្រហារបាញ់មីស៊ីល របស់អ៊ីរ៉ង់។

លោក Mike Huckabee ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា អគារស្ថានទូត បានរងការខូចខាតបន្តិចបន្តួច ពីការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ដែលនៅក្បែរនោះ តែលោករាយការណ៍ថា មិនមានរបួសដល់បុគ្គលិកអាមេរិកឡើយ។

អ៊ីរ៉ង់បានបាញ់កាំជ្រួច លើទីក្រុងមួយនេះ របស់ប្រទេស អ៊ីស្រាអែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារលើគោលដៅយោធាជ្រៅ ក្នុងប្រទេសអ៊ីរ៉ង់ ដោយភាគីទាំងពីរ បានគំរាមកំហែងថា នឹងមានការបំផ្លិចបំផ្លាញ បន្ថែមទៀត។

លោក Huckabee បាននិយាយ នៅបណ្តាញសង្គម X ថា «ការខូចខាតបន្តិចបន្តួច ពីការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ នៅជិតសាខាស្ថានទូត នៅ Tel Aviv ប៉ុន្តែ គ្មានរបួសដល់មន្ត្រីអាមេរិកទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner