រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលពន្លិចដំណាំស្រូវជាង២០០ហិកតានៅស្រុកកំពង់ស្វាយ

រដ្ឋមន្ត្រីធនធានទឹក អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលពន្លិចដំណាំស្រូវជាង២០០ហិកតានៅស្រុកកំពង់
ស្វាយ
កំពង់ធំ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ​បានអញ្ជើញ​ពិនិត្យផ្ទាល់នូវស្ថានភាព​ជំនន់​ទឹកភ្លៀងនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ​ បានធ្វើឱ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវចំនួន ៥ ៥៤០ ហិកតា ,ដំណាំស្រូវរង​គ្រោះចំនួន ២៤៧ ហិកតា និងខូចខាត ១២៩ ហិកតានៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្នុងសកម្មភាពកាលពីថ្ងៃទី១៥ ខែមិថុនា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានលើក​ឡើងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនាខេត្តកំពង់ធំមានដំណាំស្រូវប៉ះពាល់ដោយទឹកជំនន់ចំនួន ១ ៣២៥ ហិកតា​ស្មើ​នឹង ១០៩៩ គ្រួសារ ក្នុងនោះមាន ៣៦០ ហិកតារងការខូចខាតស្មើនឹង ៤៩៨ គ្រួសារ។

ទឹកជំនន់នេះបណ្ដាលមកពីបាតុភូតធម្មជាតិ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន ជាហេតុធ្វើឱ្យ​កម្រិតទឹកស្ទឹង​សែន​ឡើងខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ជាពិសេសកុមារតូចៗ មិនគួរ​ឱ្យលេងទឹក ឬជិតផ្ទៃទឹកជំនន់ឡើយ។ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវ​បន្តតាមដាន និងរៀបចំផែនការឆ្លើយ​តប​រហ័ស ក្នុងករណី​មាន​ការ​កើនឡើងនៃកម្រិតទឹកក្នុងពេលខាងមុខ ។សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះឱ្យទាន់ពេលវេលា៕
ដោយ៖ប៊ុន រដ្ឋា

ads banner