‎រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីកិច្ចការពាក់ព័ន្ធនិងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋាន

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​តំណាង​​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈនិងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា បានអញ្ជើញ​ចូលរួមជាអធិបតី​ក្នុង​ពិធីសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការងារពាក់ព័ន្ធនិងវិស័យដីធ្លីដល់​អាជ្ញាធរមូលដ្ឋាន​ខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ។

‎មានប្រសាសន៍ក្នុងសិក្ខាសាលាឯកបណ្ឌិត ជាម ច័ន្ទសោភ័ណ  បានបញ្ជាក់ថាសិក្ខាសាលានាពេលនេះក្នុង គោល​បំណងរួម​ចំណែកពង្រីកចំណេះដឹង និងសមត្ថភាពដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ មេឃុំ-ចៅសង្កាត់ ក្នុង​មូលដ្ឋានខេត្តកំពង់ស្ពឺ អំពីការងារពាក់ព័ន្ធក្នុងវិស័យដីធ្លី ដោយផ្តោតទៅលើប្រធាន​បទចំនួន៣សំខាន់ៗគឺ កិច្ចការ​រដ្ឋបាល ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន, កិច្ចការពាក់ព័ន្ធនឹងវិស័យដីធ្លី និងការទទួលខុស ត្រូវតាមផ្លូវច្បាប់​របស់មន្ត្រី​អាជ្ញាធរមូលដ្ឋាននៅថ្នាក់ភូមិ ឃុំ សង្កាត់៕
ដោយ៖ម៉ុន សំអាត

ads banner