ព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព នឹងប្រារព្ធនៅថ្ងៃពុធស្អែកនេះ

ភ្នំពេញ៖ព្រឹត្តិការណ៍ព្យុះហយាត្រាសាមគ្គីភាព នឹងប្រារព្ធនៅពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥ស្អែក​។ជាព្រឹត្តិការណ៍ដែលរៀបចំ​ឡើង​ដោយ​សហភាពសហពន្ធ័ យុវជនកម្ពុជាសហការជាមួយសាលា​រាជធានី​ភ្នំពេញ។ព្យុហយាត្រា​គ្រោងចេញដំណើរ​ដោយថ្មើរជើង​ពីមុខសាល​ពិព័រណ៍​សន្និបាតកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យដោយ​មាន​មហាជនរាប់ម៉ឺននាក់ចូលរួម។

មុនពិធីព្យុហយាត្រាចាប់ផ្តើម កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា​រដ្ឋបាលរាជធានីភ្នំពេញបានរៀប​ចំពិធីក្រុង​ពាលី ក្រោមអធិបតីភាព​ឯកឧត្ដម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រីនិងជា​តំណាង​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​និងជាប្រធានគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ។

សូមជម្រាបថា ព្យុះហយាត្រាសាមគ្គីភាព ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យដ៏ ជ្រាលជ្រៅសម្រាប់ខឿន​​ការពារជាតិ​។គោលបំណង​សំខាន់នៃពិធីព្យុះហយាត្រាគឺចង់បង្ហាញពីការគាំទ្រសុចរិតភាព និងភាព​ស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តិ។កម្ពុជា មិនមានបំណងចង់បានទឹកដី​របស់ប្រទេស​ណាមួយ សូម្បីតែ​មួយមីលីម៉ែត្រ។ប៉ុន្តែកម្ពុជាមិនឱ្យនរណាយកដីរបស់ខ្លួនសូម្បីតែ​មួយមីលីម៉ែត្រដែរ។

ព្យុហយាត្រានេះដែរដើម្បី​បង្ហាញនូវការគាំទ្រ ការសម្រេចចិត្តរបស់រាជ​រដ្ឋាភិបាល​ក្នុងការរៀបចំ​ឯកសារ​ដើម្បីដាក់​ទៅតុលាការយុត្តិធម៌​អន្តរជាតិ(ICJ)លើសំណុំរឿង តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច និងប្រាសាទតាក្របី៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner