សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា ស្ថានភាពនៅម៉ោងនេះ ជាពេលទាហាន ត្រៀមច្បាំង ដើម្បីការពារទឹកដី ដូច្នេះជាតិខ្មែរ ត្រូវមានការរួបរួម និងទុកចិត្ដគ្នា បើមានបញ្ហាលើសខ្វះបន្ដិចបន្ដួច គួរយោគយល់ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលមានឈាមជ័រជាខ្មែរ បើថា មិនគាំទ្ររដ្ឋាភិបាល ក៏មិនគាំទ្រចុះ ប៉ុន្ដែសូមកុំចេញសារ វាយបំបាក់ទឹកចិត្ដកងទ័ពនៅជួរមុខ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner