អ្នកនាំពាក្យ ៖ តាំងពីមាន​ជម្លោះ​ព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោ មានប្រសាសន៍ថា រឿងបងប្អូនធម៌​ជារឿងមួយ តែរឿងទឹដីជារឿងជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងតាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេលេក្រាម នារសៀលថ្ងៃទី១៨ មិថុនាថា ៖ តាំងពីមាន​ជម្លោះ​ព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រឿងបងប្អូនធម៌​ជារឿងមួយ តែរឿងទឹដី ជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហើយឲ្យគេប្រមាថ និងឈ្លានពានបានទេ ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យតេជោ និង ធិបតីនោះទេ ។ បើអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រើប្រាស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner