រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យរថយន្តមួយគ្រឿងខ្ទាតចូលក្នុងស្រែ និងរថយន្ដមួយគ្រឿងទៀតធ្លាក់ផ្លូវផ្ងារជើងមួយចំហៀន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ រថយន្ដ២គ្រឿងបុកគ្នាក្នុងចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្ដម៉ាកតាកូម៉ា ខ្ទាតចូលស្រែប្រហែល១០០ម៉ែត្រ និងរថយន្ដមួយគ្រឿងទៀតធ្លាក់ផ្លូវផ្ងារជើងមួយចំហៀនរងការខូចខាតយ៉ាងដំណំ។       
    ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ និង០០នាទីរសៀល ថ្ងៃទី២០ ខែឧសាភា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កា រាជធានីភ្នំពេញ។

     យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកតូយ៉ូតា តាកូម៉ាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AI-5624 បានធ្វើដំណើរតាមផ្លូវបេតុង ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណះពេលដែលឆ្លងកាត់ផ្លូវបំបែកជាបួនផ្លូវ៥០ម៉ែត្រជាចំណុចកើតហេតុ ក៏មានរថយន្ដកូរ៉េមួយគ្រឿងពណ៌សរដែលពាក់ស្លាកលេខភ្នំពេញ3C-2731 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះពេលនោះក៏បានបើកបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដតាកូម៉ា ខ្ទាត់ចូលស្រែប្រហែល១០០ម៉ែត្ររងការខូចខាតមួយចំហៀនយ៉ាងដំណំ ចំណែករថយន្ដកូរ៉េវិញធ្លាក់ផ្លូវផ្ងារមួយចំហៀនរងការខូចខាតចំហៀនពីមុខយ៉ាងដំណំដូចគ្នា ហើយក្នុងករណីខាងលើនេះបណ្ដាលឲ្យមនុស្សមា្នក់រងរបួសដៃ។

     ក្រោយពេលកើតសមត្ថកិច្ចខណ្ឌដង្កោក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំង២សម្រួលគ្នា ។ មួយសន្ទុះក្រោយភាគីខាងរថយន្ដកូរ៉េបានចេញថ្លៃការខូចខាតទៅលើភាគីរថយន្ដតាកូម៉ាចំនួន២០០$ដើម្បីបព្ចាប់រឿងនៅនិងកន្លែង៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner