១០ ចំណុចនៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
១. រៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សធម្មជាតិប្រណិតកម្រិតខ្ពស់សម្រាប់សាធារណជន និងទេសចរ
២. រៀបចំតំបន់សុវត្ថិភាពសម្រាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្មាំសមុទ្រសម្រាប់ការពារសុវត្ថិភាព
៣. រៀបចំសួនច្បារសាធារណៈ ដាំដើមឈើបៃតង និងកន្លែងពិកនិកកម្សាន្ត នៅលើដីចំណីឆ្នេរសមុទ្រ
៤. រៀបចំផ្លូវថ្មើរជើងតាមបណ្តោយឆ្នេរសមុទ្រដោយមានផ្លូវសម្រាប់ជនមានពិការភាព
៥. រៀបចំតម្លើងឆ័ត្រប្រក់ស្បូវ កន្លែងអង្គុយលំហែ កន្លែងលេងកីឡា ឡានម្ហូបដែលមានស្តង់ដាអន្តរជាតិ
៦. រៀបចំបន្ទប់ទឹកសាធារណៈ ដោយមានបន្ទប់ទឹកសម្រាប់ជនមានពិការភាព
៧. ជួសជុលកែលម្អកញ្ចុះចាស់ៗ
៨. រៀបចំចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប
៩. រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក
១០. រៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងកន្លែងស្តុកសំរាមស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន
#ams1minute