គោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានលើកឡើងថា គោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រេីនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលកំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេសលើបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេចបានលទ្ធផលល្អប្រសេីរជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ។

ការថ្លែងរបស់ឯកឧត្តមធ្វើឡើងខណៈដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្អូនៗមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តកាន់តែច្រេីនថែមទៀតដែលអាចបេីកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត នាពេលអនាគត ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner