លោក Trump នឹងសម្រេចចិត្តវាយ ឬមិនវាយអ៊ីរ៉ង់ ២សប្តាហ៍ទៀត
វ៉ាស៊ីនតោន ៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ២សប្តាហ៍ទៀត លោកប្រធានាធិបតីអាមេរិក Donald Trump នឹងសម្រេចចិត្តថាតើអាមេរិកគួរចូល ឬមិនចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី ត្រាំ នៅតែបន្តថ្លឹងថ្លែងពីជម្រើសរបស់គាត់ ពិសេសជម្រើសចរចាជាមួយអ៊ីរ៉ង់។
លោកស្រី Leavitt បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ តែងតែចាប់អារម្មណ៍លើដំណោះស្រាយការទូត… គាត់តែងតែជាអ្នកបង្កើតសន្តិភាព។ ដូច្នេះប្រសិនបើមានឱកាសការទូត នោះលោក ត្រាំ តែងតែចាប់យកវា ប៉ុន្តែគាត់ក៏មិនខ្លាចនឹងប្រើ កម្លាំង បាយផង ដែរ។
លោកស្រីថា ហេតុនេះកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ចាំបាច់ត្រូវតែហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
សេតវិមាន នៅតែ ជឿជាក់ ថា អ៊ីរ៉ង់ខិតកាន់តែកៀកអភិវឌ្ឍបាន អាវុធ នុយក្លេអ៊ែរ ពោលគឺប្រហែល២សប្តាហ៍ទៀត ដូច្នេះលោកស្រីសូមព្រមាន ថា អ៊ីរ៉ង់នឹងប្រឈមមុខនូវផលវិបាកដ៏ធំធេង បបើបើសិនរដ្ឋឥស្លាមមួយនេះបន្តផលិតអាវុធ នុយក្លេអ៊ែរ ឬក៏បរាជ័យការចរចាការទូត៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា