រដ្ឋាភិបាលថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត នៅតែប្រឈមប្រតិកម្មកាន់តែខ្លាំង

បើទោះជាមានការបកស្រាយ និងសុំទោសជាធារណពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត ក្រោយលេចធ្លាយការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាក៏ដោយ ភាពមិនពេញចិត្ត និងប្រតិកម្មពីសំណាក់មន្ត្រីកំពូលក្នុងរដ្ឋាភិបាលចម្រុះ ក៏ដូចជាមហាជនមួយចំនួននៅតែមិនស្រាកស្រាននៅឡើយ ដោយក្នុងនោះត្រូវបានគេធ្វើការកត់សម្គាល់ទៅលើបញ្ហាចំនួន៣បន្ថែមទៀត ៖

ទី១- ការតវ៉ាជាសាធារណៈ ៖ មានការអំពាវនាវឱ្យលោកស្រីនាយករដ្ឋមន្ត្រីចុះចេញពីតំណែង, ការរំលាយសភា ហើយថែមទាំងអំពាវនាវឱ្យយោធាធ្វើអន្តរាគមន៍ និងដណ្តើមអំណាច។

ទី២- ស្ថិតនៅក្នុងស្ថានភាពនេះ មានការជំរុញឱ្យគណបក្សប្រឆាំងផ្តួលរលំនៃរដ្ឋបាល លោកស្រី ផែថងថាន ស៊ីណាវ៉ាត ដោយផ្តើមពីសមាជិកគណបក្ស Bhumjaithai ដែលកំពុងស្ថិតក្នុងរដ្ឋាភិបាលចម្រុះបច្ចុប្បន្ននេះ ដកខ្លួនចេញទាំង ៦៩អាសនៈនៅក្នុងសភា ។

ទី៣- ទោះបីជាសមាជិកនៃគណបក្សចម្រុះផ្សេងទៀតបានឃើញនូវការសុំទោសជាសាធារណៈពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន យ៉ាងណាក៏ដោយ ក៏ពួកគេបៅតែសង្កត់ធ្ងន់ទៅលើគោលជំហរនៃកិច្ចពិភាក្សាផ្ទៃក្នុងដើម្បីវាយតម្លៃពីស្ថានភាព ជាពិសេសការផ្តួលរលំរដ្ឋាភិបាលមួយនេះដដែល។ ប្រភពពី The Nation

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner