រុស្ស៊ីព្រមានថា អាមេរិកនឹងបង្កកំហុសធ្ងន់ធ្ងរ បើហ៊ានវាយប្រហារអ៊ីរ៉ង់

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត RT ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបង្កកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងរ បើសិនសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់។

មនុស្សជំនិតរបស់ប្រធានាធិបតី ពូទីន រូបនេះ ថែមទាំងបានព្រមានទៀតថា ការចូលរួមដោយផ្ទាល់របស់អាមេរិក នៅក្នុងភ្លើងជម្លោះដែលកំពុងតែពុះកញ្ជ្រោលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងកាន់តែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ។

យ៉ាងណាមិញ លោក Peskov ក៏បានអះអាងដែរថា ប្រទេសរុស្ស៊ី ត្រៀម ខ្លួន ជា ស្រេច និងនិងមនិងមានឆន្ទៈជួយដោះស្រាយជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោកថា ដំណោះស្រាយដ៏មានសក្តានុពលនោះ អាចរួមបញ្ចូលការធានាសន្តិសុខទៅវិញទៅមក ការការពារទាំងសិទ្ធិរបស់អ៊ីរ៉ង់ក្នុងបច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី និងសិទ្ធិសន្តិសុខរបស់អ៊ីស្រាអែល។

ការព្រមានរបស់រុស្ស៊ីនាពេលនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទាមទារឱ្យអ៊ីរ៉ង់អោនក្បាលសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ជាមួយគ្នានេះ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ផែនការរបស់អាមេរិក ក្នុងការវាយប្រហារប្រទេសអ៊ីរ៉ង់ ត្រូវបានអនុម័តដោយសម្ងាត់រួចហើយ ដោយរង់ចាំតែបទបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះ។

ហើយបើតាមសេតវិមាន លោក ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ថាតើចូល ឬមិនចូលរួមជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner