លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ត្រូវបានមីក្រូហ្វូនអ្នកកាសែត វាយចំក្បាល

យោងតាមការចុះផ្សាយ របស់កាសែត Thairath កាលពីព្រឹកថ្ងៃទី២០ ខែមិថុនានេះ លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ត្រូវបានមីក្រូហ្វូន របស់អ្នកកាសែត វាយចំពីលើក្បាល ក្នុងពេលមានវត្តមាននៅក្នុងខេត្ត Ubon Ratchathani។

អំឡុងពេលនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ
បានលាន់មាត់ ហាក់បង្ហាញពីការឈឺ បន្តិចបន្តួច ដោយប្រាប់ថា «ត្រូវចំក្បាលខ្ញុំហើយ» ប៉ុន្តែ បន្ទាប់មក លោកស្រីបានប្រែទឹកមុខ មកញញឹម វិញ ហើយប្រាប់អ្នកសារព័ត៌មានវិញ ថា «មិនអីទេ»។

ហេតុការណ៍នេះ បានកើតឡើង ក្នុងពេលដែល លោកស្រី នាយករដ្ឋមន្ត្រី បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំ Dom Pradit ស្រុក Nam Yuen ខេត្ត Ubon Ratchathani ដោយពេលនោះ ក៏មានការស្វាគមន៍ពីអ្នកភូមិ ជាច្រើននាក់ ដែលចង់ប្រគល់ផ្កា ជូនលោកស្រី ផងដែរ។ ប៉ុន្តែ អំឡុងពេលនោះ អ្នកយកព័ត៌មានបាននាំគ្នា ព្យាយាមសួរសំណួរ ទៅកាន់លោកស្រី នាយករដ្ឋមន្ត្រី ហើយ ក៏មានអ្នកយកព័ត៌មានម្នាក់ យកក្បាលមីក្រូហ្វូន ទម្លាក់ចំក្បាល របស់លោកស្រី។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner