នគរបាលប៉ុស្ដិ៍ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឡូ ភារុម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ម៉ោង២០និង០០នាទី នៅដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ម៉ក់ សុខសម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាំងដកហូតរួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន០១កំប្លេរ។ បច្ចុប្បន្ននេះ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner