បន្ទាប់ពីទម្លាក់គ្រាប់បែក Trump ប្រាប់អ៊ីរ៉ង់ងាកមករកសន្តិភាព

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់ឲ្យអ៊ីរ៉ង់ ងាកមកស្វែងរកសន្តិភាព ក្រោយពេលអាមេរិក បានទម្លាក់គ្រាប់បែក កម្ទេចរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួន៣កន្លែង។

លោក Donald Trump បាននិយាយថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ បាន “បំផ្លាញចោលទាំងស្រុង” នូវរោងចក្រចម្រាញ់នុយក្លេអែរសំខាន់ៗ របស់អ៊ីរ៉ង់ ហើយបានព្រមានអំពីការវាយប្រហារ បន្ថែមទៀត ដែលនឹងកើតឡើង ប្រសិនបើទីក្រុងតេអេរ៉ង់ មិនស្វែងរកសន្តិភាព ឲ្យបានលឿនទេ។

នេះគឺជាសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រជាជាតិ ចេញពីសេតវិមាន បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួម ក្នុងយុទ្ធនាការផ្លូវអាកាស ជាមួយអ៊ីស្រាអែល ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Trump បានហៅការវាយប្រហារ របស់សហរដ្ឋអាមេរិកថា ជា “ជោគជ័យខាងយោធាដ៏អស្ចារ្យ”។ លោក Trump និយាយបន្ថែមថា «បើអ៊ីរ៉ង់ នៅតែមិនព្រម ការវាយប្រហារ នាពេលអនាគត នឹងកាន់តែធំ»។

លោក Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី Fordow, Natanz និង Esfahan ជាហេតុនាំឲ្យមានការរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner