ក្រោយអាមេរិកទម្លាក់គ្រាប់បែក អ៊ីរ៉ង់បាញ់មីស៊ីលលើអ៊ីស្រាអែល

បរទេស ៖ ភ្លាមៗ ក្រោយពេលអាមេរិក បានទម្លាក់គ្រាប់បែក លើរោងចក្ររបស់ខ្លួន ចំនួន៣កន្លែង អ៊ីរ៉ង់បានបាញ់មីស៊ីល ចូលតំបន់ភាគកណ្តាល នៃទឹកដីអ៊ីស្រាអែល បណ្តាលឲ្យរបួសមនុស្សធ្ងន់ ស្រាល ចំនួន១៦នាក់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ KAN 11 បានបង្ហាញរូបភាព នៃអគារ ដែលត្រូវបានបំផ្លិចបំផ្លាញ ជាមួយនឹងគំនរបាក់បែក ដែលខ្លួនបាននិយាយថា ស្ថិតនៅកណ្តាល ប្រទេសអ៊ីស្រាអែល បន្ទាប់ពីរលកនៃកាំជ្រួចមីស៊ីល បាញ់ទៅលើអ៊ីស្រាអែល ចាប់ពីម៉ោងប្រហែល ៧.៣០នាទីព្រឹក ថ្ងៃអាទិត្យនេះ។

ស៊ីរ៉ែនបានបន្លឺឡើង ជុំវិញប្រទេសអ៊ីស្រាអែល បន្ទាប់ពីកងទ័ពបានរាយការណ៍ពីកាំជ្រួចដែលហោះចូលមក បណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង នៅក្នុងទីក្រុង Tel Aviv និង Jerusalem ។

គួរបញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី Fordow, Natanz និង Esfahan ជាហេតុនាំឲ្យមានការរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner