តើក្រុមជ្រុលនិយមថៃហ៊ានប្រឈមមុខជាមួយកម្ពុជា ក្នុងតុលាការអន្តរជាតិ ICJ ទេ
ភ្នំពេញ៖ បើតាម Facebook របស់ ឯកឧត្តម ណុប ចាន់ណារិន្ទ ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយ បានសរសេរលើបណ្តាញសង្គមចោទជាសំណួរថា: តើក្រុមជ្រុលនិយមថៃហ៊ានកំដរជាមួយកម្ពុជាឬទេ ក្នុងការផ្តល់តួនាទីជូនដល់តុលាការអន្តរជាតិICJ សម្រេចលើបញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី?
-បើថៃចង់ឱ្យសហគមន៍អន្តរជាតិឈប់ការនិយាយថា ខ្លួនជាចោរ សូមចូលទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJជាមួយកម្ពុជា ទើបបញ្ចប់រឿងពាក្យថាចោរ!
បច្ចុប្បន្នកម្ពុជា បានកំពុងកំដរថៃរហូតមកហើយ អញ្ចឹងសុំសួរទៅថៃវិញថា តើក្រុមជ្រុលនិយមថៃហ៊ានកំដរជាមួយកម្ពុជាឬទេ ក្នុងការផ្តល់តួនាទីជូនដល់តុលាការអន្តរជាតិICJ សម្រេចលើបញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី?
– បើថៃមិនហ៊ានទៅICJ ពាក្យថា ចោរថៃ ឬចោរសៀម នៅតែមានតម្លៃជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ និងសហគមន៍អន្តរជាតិ។ ព្រោះការដែលថៃមិនចូលទៅតុលាការ មានន័យស្មើនឹងថៃកំពុង ចិញ្ចឹមពាក្យថាខ្លួនជាចោរ តាមរយ:នៃការចិញ្ចឹមជម្លោះប្រវត្តិសាស្ត្រច្រំដែល នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ចោរថៃ សម្រាប់កូនចៅគ្រប់ជំនាន់គ្មានទីបញ្ចប់។ រីឯពាក្យថា ចោរសៀម ឬចោរថៃ នៅតែដក់ជាប់ក្នុងបេះដូងប្រជាជនប្រទេសទាំងពីរជារៀងរហូត។ ជាក់ស្តែងថៃកំពុងប្រើយុទ្ធសាស្ត្រលើសមរភូមិបីផ្ទួនៗគ្នា ដែលយើងទាំងអស់ត្រូវប្រយ័ត្ន ក្នុងនោះមាន៖
១-ប្រើកម្លាំងយោធាវាយចូលទន្ទ្រានយកទឹកដី
២-ប្រើសមរភូមិចិត្តសាស្ត្រព្យាយាមបំភ្លៃព័ត៌មានខុសពីការពិត និងដើម្បីធ្វើព័ត៌មានក្នុងគោលបំណងបំបែកបំបាក់ស្មារតីខ្មែរ និងបំភាន់ភ្នែកអន្តរជាតិ
៣-ធ្វើសង្គ្រាមការទូត តាមរយ:ប្រើវោហារសាស្ត្រការទូត វោហារសាស្ត្រសារព័ត៌មាន ដោយយល់ថាខ្លួនជាប្រទេសមួយដែលអន្តរជាតិស្គាល់ច្រើនជាងកម្ពុជា៕ ប្រភព៖ Facebook អ្នកវិទ្យាសាស្ត្រនយោបាយ
