អាមេរិកធ្វើបាតុកម្មប្រឆាំងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់

បរទេស ៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ។

បាតុករបានជួបជុំគ្នា នៅតាមដងផ្លូវ ទូទាំងទីក្រុងញូវយ៉ក នៅរយៈពេលតិចជាង២៤ម៉ោង បន្ទាប់ពីប្រធានាធិបតី Trump បានប្រកាសពីការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ ចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់។

ក្រុមបាតុករ ដែលមានទាំងអង្គការជាច្រើន បាននាំគ្នាដើរក្បួន ដោយគ្រវីទង់ជាតិ និងលើកបដា សរសេរថា «បញ្ឈប់សង្គ្រាម នៅអ៊ីរ៉ង់», និង ពាក្យថា «គ្មានសង្រ្គាមថ្មី នៅមជ្ឈិមបូព៌ាទេ» ជាដើម។

ក្រុមអ្នកតវ៉ាបានរិះគន់ ការទម្លាក់គ្រាប់បែកនេះ ដោយហៅការវាយប្រហារនេះថា ជាទង្វើនៃសង្រ្គាម មិនមែនជាការទូត ហើយបានលើកឡើង ពីការព្រួយបារម្ភថា វិធានការនេះ អាចបញ្ចប់លទ្ធភាព នៃសន្ធិសញ្ញាអន្តរជាតិបញ្ចប់ការរីករាលដាល នៃអាវុធនុយក្លេអ៊ែរ។

ពួកគេ​ភ័យខ្លាចថា មានផ្ទុះសង្រ្គាមលោក លើកទី៣ ដោយអះអាង មិនមែនគ្រាន់តែ ទម្លាក់គ្រាប់បែក ពីរ ឬ បីគ្រាប់ នោះទេ តែអាចលើ អ៊ីរ៉ង់ ភាគច្រើន ជាប្រទេសដ៏ធំមួយ។ អ្នករៀបចំ និយាយថា ពួកគេនឹងបន្ត តវ៉ាចំពោះអំពើហិង្សា និងការវាយប្រហារ ណាមួយទៀត នៅមជ្ឈិមបូព៌ា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner