សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រៀបចំការប្រកួត 18 Holes Chip&Putt Challenge សម្រាប់ក្រុមយុវជន និងកុមារថ្នាល
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានសហការជាមួយដៃគូឧបត្ថម្ភ បានរៀបចំការប្រកួត 18 Holes Chip&Putt Challenge សម្រាប់ក្រុមយុវជន និងកុមារថ្នាល នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។
ការប្រកួតវាយកូនហ្គោលនេះ ត្រូវបានរៀបចំឡើងដោយអនុវត្តតាមផែនការសកម្មភាពហ្វឹកហាត់របស់វគ្គបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីថ្នាល ឆ្នាំ២០២៥ ដើម្បីផ្ដល់ឱកាស និងបទពិសោធន៍ ក៏ដូចជាវាស់ស្ទង់សមត្ថភាពរបស់ក្រុមយុវជន និងកុមារថ្នាល ដែលបានហ្វឹកហាត់ជាមួយសហព័ន្ធអស់រយៈពេល៦ខែកន្លងមក។
ជាលទ្ធផល បន្ទាប់ពីបញ្ចប់ការប្រកួត ជ័យលាភីឯកត្តជន និងជ័យលាភីក្រុម ដូចខាងក្រោម ៖
- ជ័យលាភីឯកត្តជន លេខ១ កីឡាករ Chao Chhean ជ័យលាភីលេខ២ កីឡាការិនី Tus Thinzar Zaw (Julie) ជ័យលាភីលេខ៣: កីឡាករ Leng Chanvireak ។ ជ័យលាភីក្រុម: ក្រុមទី៤ កីឡាការិនី Wu Yu-Ju (CoCo) កីឡាការិនី Tus Thinzar Zaw (Julie) កីឡាការិនី Khaing Thinzar Zaw (Grace) កីឡាការិនី Muon Many ។
បើតាមរបាយការណ៍ស្តីពីការហ្វឹកហាត់កុមារ-យុវជនថ្នាល របស់សហព័ន្ធវាយកូនគោលកម្ពុជា លើកទី២៣ ក្នុងឆ្នាំ២០២៥ មានគ្រូបង្វឹក និងមន្រ្តីសម្របសម្រួល ចំនួន៤នាក់ (ស្រី០២នាក់) កុមារ-យុវជនថ្នាលសរុប ចំនួន ២១នាក់ (ស្រី ៧នាក់) ។
ការប្រកួតកីឡាវាយកូនហ្គោល 18-Hole CGF Chip&Putt Challenge នៅទីលានវាយកូនគោល Grand Phnom Penh (Putting Green Area) ដំណើរការបានដោយមានការរួមសហការពី ទីលានវាយកូនគោល Grand Phnom Penh ក្រុមហ៊ុនទឹកបរិសុទ្ធ Khmer Beverages ក្រុមហ៊ុន Titliest ក្រុមហ៊ុន Sybelle Paris ក្រុមហ៊ុន Camatec ក្រុមហ៊ុន T Golf ក្រុមហ៊ុន Masters Golfក្រុមហ៊ុន Besta ៕





ដោយ / គ្រី សម្បត្តិ