Trumpថា មីស៊ីលអ៊ីរ៉ង់ខ្សោយ ហើយអាមេរិកដឹងមុន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ប្រឆាំងនឹងមូលដ្ឋានអាមេរិក នៅប្រទេសកាតា ថា ជាមីស៊ីលខ្សោយខ្លាំងណាស់ ហើយលោកថែមទាំងអរគុណ ដល់អ៊ីរ៉ង់ ដែលបានជូនដំណឹងមុន ពីការវាយប្រហារនេះ ទៀតផង។

លោក Trump បានបង្ហោះ នៅលើវេទិកាសង្គម កាលពីយប់ថ្ងៃចន្ទថា «អ៊ីរ៉ង់បានឆ្លើយតប ខ្សោយបំផុត ដែលយើងអាចរំពឹងទុក និងបានឆ្លើយតប យ៉ាងមានប្រសិទ្ធភាពបំផុត»។ លោកបានបន្ថែមថា «ខ្ញុំចង់អរគុណអ៊ីរ៉ង់ ដែលបានផ្តល់ឱ្យយើង នូវការជូនដំណឹងជាមុន ចំពោះការសងសឹកនេះ គ្មានមនុស្សស្លាប់ និង គ្មាននរណាម្នាក់ រងរបួសទេ»។

លោក Trump បានបន្ថែមថា «ប្រហែលជា ពេលនេះ អ៊ីរ៉ង់អាចបន្តឆ្ពោះ ទៅរកសន្តិភាព និងភាពសុខដុមរមនា នៅក្នុងតំបន់ ហើយខ្ញុំនឹងលើកទឹ កចិត្តអ៊ីស្រាអែល ធ្វើដូចគ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner