អភិបាលខេត្តកំពង់ចាមនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

កំពង់ចាម៖នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥​មាន​រៀបចំពិធី​សំណេះសំណាល និងត្រួតពិនិត្យកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល​ខេត្តកំពង់ចាម បានបញ្ជាក់ជូនឯកឧត្តមអភិបាលខេត្ត​អំពីការ​ត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយ​គ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណ​ភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តថ្លែងនូវការកោតសរសើរនិងបាននាំយកអំណោយជាសំលៀកបំពាក់​ដែលជាអំណោយដ៏ថ្លៃថ្លា​របស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕
ដោយ៖លី ពៅ

ads banner