មេអ៊ីស្រាអែលថា ឈ្នះសង្គ្រាមអ៊ីរ៉ង់ ត្រឹម១២ថ្ងៃ

បរទេស ៖ មេដឹកនាំប្រទេសអ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃអង្គារ បានប្រកាសកោតសរសើរ នូវអ្វីដែល លោកហៅថា «ជ័យជំនះ ជាប្រវត្តិសាស្ត្រ» ក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលបានអូសបន្លាយ ១២ថ្ងៃមកនេះ។

ក្នុងសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រជាជាតិ បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងរារាំងទីក្រុង Tehran ក្នុងការកសាងឡើងវិញ នូវកន្លែងនុយក្លេអ៊ែររបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរទេ…យើងបានបង្អាក់គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់…ហើយប្រសិនបើនរណាម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ព្យាយាមកសាងវាឡើងវិញ យើងនឹងធ្វើសកម្មភាព ដោយមានការប្តេជ្ញាចិត្តដូចគ្នា ដើម្បីលុបបំបាត់ការប៉ុនប៉ងណាមួយ»។

អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃអង្គារ ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការវិលត្រឡប់ទៅរកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកវិញ នៅពេលដែលបទឈប់បាញ់ បានធ្វើឡើង។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកនឹងបន្ត «អះអាងសិទ្ធិស្របច្បាប់របស់ខ្លួន» ចំពោះការប្រើប្រាស់ថាមពលបរមាណូ ដោយសន្តិវិធី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner