ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា
កំពត៖ នៅតាមវត្តអារាម សាលារៀន និង កន្លែងផ្សេងៗទៀតដែលមានរូបសំណាក ព្រះពុទ្ធបដិមា គង់នៅពុទ្ទសាសនិក ព្រមទាំង គ្រហស្ត្រ បានរៀបចំសការៈបូជាប្រកបដោយសេចក្តីជ្រះថ្លា ក្នុងនោះមាន ទៀនធូប ផ្កាភ្ញីប្រទីបហ្វ៊ាលាអុជ ព្រោងព្រាត បូជាដល់ព្រះពុទ្ធជាម្ចាស់ដោយថា ពុទ្ធសាសនិកជនទាំងអស់គ្នា មានការរលឹកហេតុ និង សង្វែកដល់ព្រះដ៏មានប្រភាគ ប្រកបដោយកត្តញូ កត្តវេទីតា ក៏បានប្រារពពិធីបុណ្យពិសាខបូជានេះឡើង ដើម្បីរំលឹកដល់គុណ ដល់ថ្ងៃដ៏អស្ចារ្យរបស់ព្រះដ៏មានប្រភាគ ព្រះពុទ្ធជាអង្គម្ចាស់ នៃយើង គឺថ្ងៃដែល ព្រះអង្គទ្រង់ប្រសូត្រ ថ្ងៃដែលព្រះអង្គទ្រង់ត្រាស់ដឹង និង ជាថ្ងៃដែលព្រះអង្គទ្រង់រំលត់ខ័ក្ខចូលព្រះបរិនិព្វាន។
ដោយឡែកនៅខេត្តកំពត វិញ បានប្រារព្ធ ពិធីពិសាខបូជា ដ៏អធឹកអធមនេះ ដោយមានការអញ្ជើញ ចូលរួមអំពី ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោកជំទាវ ព្រះមេគុណ អនុគុណព្រះចៅអធិការ ព្រះសង្ឃ ឯកឧត្តម អស់លោកលោក ស្រីជាមន្ត្រី ជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីនេះបានរៀបចំធ្វើឡើង នៅទីសក្ការៈបូជា ម្លប់ពោធិ ដែលស្ថិតនៅក្នុង សង្កាត់កំពុងកណ្តាលក្រុងកំពត ខេត្តកំពត។
បើតាមព្រះចៅអធិការ ព្រះពុទ្ធប្រៀបបានដូចជាព្រច័ន្ធ ពេញបូរមី ព្រះធម៌ ប្រៀបដូចជារស្មី នៃព្រះច័ន្ទ ព្រះសង្ឃប្រៀបដូចជាលោក ដែលស្រោចទឹកដល់រស្មីព្រះច័ន្ទ ដែលពេញបូរមី ដើម្បីបូជាជូនដល់ព្រះពុទ្ធ ដ៏ធំធេង ហើយអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូល នៃសកលលោក បានសម្រេចយកថ្ងៃវិសាខបូជា ជាថ្ងៃមានសារៈសំខាន់សម្រាប់ពិភពលោក និងសម័យប្រជុំលើកទី៥៤ នៃអង្គការសហប្រជាជាតិ ស្តីពីការពិចារណា លើរបៀបវរៈលើកទី១៧៤ ដែលស្នើឡើងដោយ ឯកអគ្គរដ្ឋទូត ពេញសមត្ថភាព ប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានចំនួន១៩ប្រទេស មានប្រទេសស្រីលង្គការ ថៃ និងកម្ពុជា ជាដើម អង្គការនេះបានអនុម័ត នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ១៩៩៩ ព.ស ២៥៤៤ ដាក់បញ្ជូលថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃសំខាន់សម្រាប់ពិភពលោក ដោយឡែក គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយកថ្ងៃពិសាខបូជា ជាថ្ងៃសម្រាប់មន្ត្រីរាជការទូទាំងប្រទេស មានឱកាសសម្រាកអោយពួកគេបានចូលរួមបូជាដោយក្តីជ្រះថ្លា ។ ជាមួយគ្នានេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និង លោកជំទាវ បានប្រគេនថវិការដល់ព្រះសង្ឃ ចំនួន១៥លានរៀល លោកយាយលោកតា២៥៥នាក់ កងកម្លាំងប្រដាប់ អាវុធ ៦១នាក់ម្នាក់ៗ២ម៉ឺនរៀល សរុបថវិការអស់ ៦លាន១២ម៉ឺនរៀល៕ Sila sarin