រដ្ឋបាលសាលាស្រុកកណ្តៀង អញ្ជើញសួរសុខទុក្ខ កងទ័ពការពារ​ព្រំដែនព្រំដែនទិសថ្មដា

ពោធិ៍សាត់៖ក្នុងសប្ដាហ៍នេះ រដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក សុខ លីមុត ប្រធានក្រុម​ប្រឹក្សាស្រុក លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀងនិងព្រះគ្រូចៅអធិការវត្តកញ្ជរខាងត្បូង បាននិមន្តនិង​អញ្ជើញ​សួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគ​និងថវិកាទៅជូនកងការពារព្រំដែនលេខ៥០១ ជួរមុខ​ទិសថ្មដា ឃុំថ្មដា​ ស្រុកវាល​វែង ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ចាន់ ប៊ុតឌី មេបញ្ជាការកង​ការពារ​ព្រំដែនលេខ​៥០១នៃយោធភូមិភាគទី៥​មាន​ក្តីរំភើបរីករាយដោយ​អង្គភាពបានទទួលនូវការមកសាកសួរសុខទុក្ខពីរដ្ឋបាលសាលាស្រុកកណ្តៀង ព្រមទាំង​ព្រះ​ចៅអធិការវត្តកញ្ជរខាងត្បូង ។

ក្នុងឱកាសនោះលោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បាននាំ​នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តនិងកោតសរសើរចំពោះភាពអង់អាចក្លាហាន និងលះបង់​ខ្ពស់ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាព​ទឹកដី៕
ដោយ៖ចេង ពុំ

ads banner