អភិបាល អភិបាលរងស្រុកចំនួន២ នៃរដ្ឋបាលខេត្តរតនគិរី ប្រកាសចូលកាន់តំណែងក្នុងថ្ងៃតែមួយ
រតនគិរី៖អភិបាល អភិបាលរងស្រុកចំនួន២នៃរដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំនេះក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបន្ទាយមានជ័យ។

អភិបាល អភិបាលរងស្រុកចំនួន២ក្នុងនោះ ផ្ទេរភារកិច្ច លោក នូ ថេរ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលស្រុកលំផាត់ឱ្យកាន់មុខតំណែងជាអភិបាលស្រុកកូនមុំ,តែងតាំង លោក កិ សុគា ឱ្យកាន់មុខតំណែង អភិបាលស្រុកលំផាត់,ផ្ទេរភារកិច្ចលោកសេក ហៃ អភិបាលស្រុកកូនមុំឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តរតនគិរី, ផ្ទេរភារកិច្ច លោក ស៊ូ ផល្លី ពីអភិបាលរងស្រុកលំផាត់ ទៅទទួលតំណែងជាអភិបាលរងស្រុកកូនមុំ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបង្ហាញនូវការជឿជាក់លើ អភិបាល អភិបាលរងស្រុកទាំងពីរ ដែលទើប នឹងទទួល មុខតំណែងថ្មីនេះ ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលជាច្រើនថែមទៀត តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ។បន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកកូនមុំ និងស្រុកលំផាត់ ឱ្យកាន់តែរីកចម្រើននិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕
ដោយ៖គតិយុត្ត


