ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពី ការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជន​ចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី​បញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយស​សូ​មជម្រាប​ជូនបណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មីគ្រ​ប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈ​ឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី​បញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។

បន្ថែមលើភាគីដែលបាន​ទទួល​ការអញ្ជើញផ្ទាល់ ក.ប.ទ. សូមផ្ដល់ឱកាស ភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ដើម្បីស្នើសុំចូលរួម សូមបំពេញ​ព័ត៌មាន​ចាំបាច់និងភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមរយៈ https://go.gov.kh/mptc/3chn31 ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ហើយក្រុមការងារ ក.ប.ទ. នឹងពិនិត្យសំណើរួចឆ្លើយតប​វិញតាមករណីនីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner