ហាង Socials Coffee ដែលបានលើកកម្ពស់ និងផ្តល់ឱកាសការងារសម្រាប់ជនពិការ គ ថ្លង់ ដំបូងគេនៅកម្ពុជា បានប្រារព្ធខួប១ឆ្នាំ និងបើកសម្ពោធសាខាថ្មីទី៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ Socials Coffee គឺជាហាងការហ្វេដែលបានលើកកម្ពស់ និងផ្តល់ឱកាសការងារសម្រាប់ជនពិការ គ ថ្លង់ ដំបូងគេនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩) បានប្រារព្ឋខួប១ឆ្នាំរបស់ខ្លួន ជាមួយនឹងការបើកសម្ភោធនៅសាខាថ្មី   ដែលមានទីតាំងនៅក្នុងបរិវេណការិយាល័យកណ្ដាលរបស់ធនាគារ PPCBank នៅតាមមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាទីតាំងទី៣ ។
ហាង Socials Coffee គឺជាហាងកាហ្វេតែមួយគត់ក្នុងរាជធានីភ្នំពេញដែលបានតែងតាំងជនពិការ គ ថ្លង់ ឲ្យធ្វើជាប្រធានក្រុមមើលការខុសត្រូវក្នុងហាងទាំងមូល ហើយត្រូវបានជាប់ចំណាត់ជាហាងកាហ្វេល្អមួយ ក្នុងចំណោមហាងកាហ្វេល្អដាច់គេទាំង៣ នៅក្នុងរាជធានីភ្នំពេញ ដោយគេហទំព័រដំណើរកំសាន្ដធំជាងគេក្នុងពិភពលោក“Tripadvisor.com” ។
លោក Swapnil Deshmukh ស្ថាបនិករបស់ Socials Coffee មានប្រសាសន៍ថា “ពួកយើងពិតជាមានភាពសោមនស្សរីករាយណាស់ដែលមានអតិថិជនជាច្រើន គាំទ្រហាងកាហ្វេរបស់យើង។ ការរគាំទ្ររបស់អតិថិជនមកកាន់ Socials Coffee គឺមានន័យថាអតិថិជនគឺកំពុងតែជួយគាំទ្រទៅដល់សហគមន៍ជនពិការ គ ថ្លង់។”
លោកបានបន្ថែមទៀតថា “យើងទទួលបានជោគជ័យយ៉ាងច្រើនក្រៃលែងក្នុងដំណាក់កាលទីមួយរបស់យើង ក្នុងការបង្កើតឲ្យមានហាងកាហ្វេមួយដែលទទួលបានការស្រឡាញ់ច្រើន ដែលត្រូវបានគ្រប់គ្រង និងមើលការខុសត្រូវដោយក្រុមការងារដែលជាជនពិកា គ ថ្លង់ ។ ពេលនេះពួកយើងកំពុងចាប់ផ្ដើមជាមួយដំណាក់កាលទី២នៃដំណើររបស់យើង ដោយការសហការជាមួយហាងកាហ្វេដទៃទៀតក្នុងការជួយបណ្ដុះបណ្ដាលទៅដល់បុគ្គលិកជាជនពិកា គ ថ្លង់ និង ការធ្វើអាជីវកម្មហាងកាហ្វេដែលគ្រប់គ្រង និង មើលការខុសត្រូវដោយជនពិកា គ ថ្លង់។”
ធនាគារ PPCBank គឺជាដៃគូសហការដ៏ចម្បងមួយរបស់ Socials Coffee ដោយធនាគារបានផ្តល់ជាទីតាំងសម្រាប់ឲ្យ Socials Coffee បើកដំណើរការ ហើយធនាគារនេះក៏បានដើរតួយ៉ាងសំខាន់ដែលនាំឲ្យ Socials Coffee អាចមានលទ្ធភាពពង្រីកសាខាទី៣របស់ខ្លួន។
លោក Andrew Shin ប្រធានក្រុមហ៊ុនរបស់ធនាគារ PPCBank មានប្រសាសន៍ថា គោលគំនិតនៃហាងកាហ្វេ យើងគឺបានផ្តល់ប្រយោជន៍ដល់ភាគីទាំងអស់រួមមាន ស្ថាបនិកដ៏មានទឹកចិត្តជ្រះថ្លា ចំពោះសមាគមន៍ជនពិការ គ ថ្លង់ កម្ពុជា ។
Socials Coffee ក៏ចាប់អារម្មណ៍ក្នុងការពង្រីកសាខារបស់ខ្លួននៅឯប្រទេសជិតខាងផងដែរដូចជាប្រទេស វៀតណាម និងឡាវនាពាក់កណ្តាលឆ្នាំ២០១៩ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner