ក្រុមហ៊ុន Cellcard បង្កើតបទពិសោធន៍ថ្មី ដល់យុវវ័យជាមួយនឹងMobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន Cellcard បានបង្កើតបទពិសោធន៍ថ្មី ដល់យុវវ័យជាមួយនឹង Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា ដែលក្រុមចូលរួមលេងទទួលបានរង្វាន់ធំ រហូតដល់ 6000 ដុល្លារអាមេរិក និងរង្វាន់ដែលមានពី Cellcard Play មានដូចជា Samsung Galaxy S10 + និង រង្វាន់ហ្គេមដូចជា Mobile Legends skin packs, diamonds និងរបស់របរផ្សេងៗទៀតជាច្រើន។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៏ថា យើងបាននាំយកការប្រកួតនេះមកប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតបទពិសោធន៏លេងហ្គេមដ៏គួរឱ្យរីករាយមួយ សម្រាប់យុវជនវ័យក្មេង និងអ្នកគាំទ្ររបស់ Mobile Legends នៅក្នុងប្រទេស ។ លោកបន្តថា “នៅក្នុងការប្រកួតនេះ យើងមានដាក់រៀបចំស្តង់ ដែលមានផ្តោតសំខាន់លើហ្គេម និងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VRនិង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង ” ។
នេះគឺជាព្រឹត្តិការណ៍លើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដែលក្រុមហ៊ុន Moonton និង Cellcard ក្រោមការគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) សហការគ្នាក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រកួត MSC 2019 ដ៏អស្ចារ្យបំផុតមកកាន់កម្ពុជា។ ព្រឹត្តិការណ៍ MSC 2019 នេះមានការចុះឈ្មោះចូលរួមប្រកួតអនឡាញពីប្រិយមិត្តអ្នកគាំទ្រហ្គេម Mobile Legends រហូតដល់ទៅ ១០៤ ក្រុម ហើយជាលទ្ធផលក្រុមជើងខ្លាំងកំពូលចំនួន ៤ ក្រុមក៏បានឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះតែម្តង។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ទីបំផុតក្រុមជើងឯកដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) នេះគឺបានទៅលើក្រុមដែលមានឈ្មោះថា Diversity Helheim។ សម្រាប់ចំណាត់ថ្នាក់លេខ ២បានទៅលើក្រុម HELHEIM Esports ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Zombie Reborn និងចំណាត់ថ្នាក់ចុងក្រោយគឺក្រុម HYDROGEN។
គួរបញ្ជាក់ផងដែរថា ក្រុមជើងឯកដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមិនត្រឹមតែទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការផ្តល់សិទ្ធិសម្រាប់ការចូលរួមការប្រកួតវគ្គ Grand Finals នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅខែមិថុនាខាងមុខនេះដែលការចំណាយសម្រាប់ការធ្វើដំណើរស្នាក់នៅគឺជាបន្ទុករបស់ក្រុមហ៊ុនទាំងអស់ នឹងមានការដឹកនាំដោយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ផងដែរ៕