ប្រជាពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន បានកោតសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ
អត្ថបទដោយ៖
ឈឹម សុផល
(ខេត្តព្រះវិហារ)៖ ក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅពីលោកយាយ អ៊ុក រ៉េម ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលបានស្ម័គ្រចិត្តជម្លៀសខ្លួនពីតំបន់ព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកយាយ បានកោតសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡើយ ខណៈពេលដែលលោកយាយស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តពោធិ៍ ៥០០០ដើម។
ការយកចិត្តទុកដាក់នេះពិតជាបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការការពារ និងថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន ៕
ដោយ ៖ ឡុង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។