គួរឲ្យអាសូក្មេងប្រុសអាយុ៣ឆ្នាំរត់ឆ្លងផ្លូវត្រូវរថយន្តកិនបែកក្បាល
ខេត្តកណ្តាល ៖ គួរឲ្យអាសូណាស់ក្មេងប្រុសម្នាក់ទើបអាយុ៣ឆ្នាំរត់ឆ្លងផ្លូវទៅកង់រថយន្តធុនធំសណ្តោងរឺម៉កកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច។ ហេតុការនេះកើតឡើងកាលពីម៉ោងជិត១៩យប់ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ភូមិកោះ ខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលបានឲ្យដឹងថា រថយន្តដែលកិនក្មេងស្លាប់នោះម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-9625 សណ្ដោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខភ្នំពេញ4-1780)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ។ ចំណែកក្មេងរងគ្រោះឈ្មោះ គន្ធា សុវណ្ណារ៉ា ភេទប្រុស អាយុ០៣ឆ្នាំរសក្នុងបន្ទុក មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ៣៣ឆ្នាំមានមុខរបរ:លក់ដូររស់នៅក្នុងភូមិ ឃុំកើតហេតុ។
នគរបាលបានបន្តថា មុនពេលកើតហេតុកុមាររងគ្រោះឈរលេងនៅលើចិញ្ចើមផ្លូវខាងកើតមិនដឹងជាមានរឿងហេតុអ្វីនោះទេ ស្រាប់ក្មេងប្រុសរត់ឆ្លងផ្លូវទៅខាងលិច ។ ស្របពេលនោះរថយន្តធុនធំសណ្តោងរឺម៉ក បើកមកដល់ជ្រុកកិនចំកង់ខាងក្រោយបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯអ្នកបើករថយន្ត ព្យាយាមរត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោលកន្លែង។
ក្រោយកើតហេតុនគរបាលបានចុះទៅដល់ ជួយអន្តរាគមន៍វាស់វែងរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវយកទៅរក្សាទុកអធិការដ្ឋានដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការខេត្តកណ្តាលបន្តនីតិវិធីច្បាប់៕