ឯកឧត្តម ហ៊ុន ម៉ានី វត្តមានរបស់ខ្ញុំនាថ្ងៃនេះ គឺចង់បញ្ជាក់នូវការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ ដែលបានជ្រើសរើសយកកីឡាតេក្វាន់ដូ ITF ស្របតាមចំណងចំណូលចិត្តរបស់ប្អូនៗ

ភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សសយក បានបង្ហោះសារក្នុងហ្វេសបុកផេកផ្លូវការរបស់ ឯកឧត្តមថា នាព្រឹកថ្ងៃទី២៨ ខែ មិថុនានេះថា រសៀលនេះខ្ញុំនឹងចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ខ្ញុំសូមយកឱកាសនេះ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម កែវ រ៉េមី ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសហការីទាំងអស់ ។

វត្តមានរបស់ខ្ញុំនាថ្ងៃនេះ គឺចង់បញ្ជាក់នូវការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ ដែលបានជ្រើសរើសយកកីឡាតេក្វាន់ដូ ITF ស្របតាមចំណងចំណូលចិត្តរបស់ប្អូនៗ សម្រាប់ការហ្វឹកហាត់កាយសម្បទារបស់ខ្លួនផង ព្រមទាំងឈានដល់ការប្រកួតបង្ហាញសមត្ថភាពជាលក្ខណៈអន្តរជាតិផង៕

ដោយ ជាវ ចន្ធូ

ads banner