ថៃធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង

បាងកក ៖ កាសែតថៃ Thai BPS World បានចេញផ្សាយថា
បាតុករ មកពីរាជធានី-ខេត្តមួយចំនួន បានសម្រុកចូលតំបន់ វិមានជ័យជំនះ ស្ថិតក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដើម្បីចូលរួមបាតុកម្ម ដែលរៀបចំឡើងដោយ «កម្លាំងរួបរួមដើម្បីការពារអធិបតេយ្យភាព ថៃ» ឬ Ruam Palang Paendin Pokpong Atippatai Thai ទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra លាលែងពីដំណែង ជុំវិញខ្លឹមសារនៃការសន្ទនា ដែលបែកធ្លាយ របស់លោកស្រី។

ការប្រមូលផ្តុំបាតុកម្ម គ្រោងនឹងចាប់ផ្តើម នៅម៉ោង ៤រសៀល តែ កាលពីម៉ោង ៩៖៣០នាទីព្រឹក មានកម្មវិធីថ្លែងសុន្ទរកថា របស់មេដឹកនាំ ក្រុមតវ៉ា ជាមួយនឹងការប្រគុំតន្ត្រី ផងដែរ។

ការជួបជុំស្រដៀងគ្នានេះ កំពុងត្រូវបានធ្វើឡើង នៅក្នុងខេត្ត ប្រហែល ១០ ផ្សេងទៀត ផងដែរ៕

​រូបភាព និង ខ្លឹមសារ ៖ Thai BPS World,
ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner