ប្រធានសមាគមវាយនភណ្ឌកម្ពុជា ៖ ម៉ាស៊ីនដេរ គឺជា”បេះដូង” ជំរុញការផ្លាស់ប្តូរក្នុងវិស័យនេះ

ភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍទីផ្សារឧស្សាហកម្មវាយនភណ្ឌកម្ពុជានៅតាមរោងចក្រកាត់ដេរ ក្រុមហ៊ុន Jack Co., Ltd. បានរៀបចំពិធីផ្សព្វផ្សាយផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើប ដើម្បីដោះស្រាយឧបសគ្គក្នុងដំណើរផលិតក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ លោក He Enjia ប្រធានសមាគមវាយនភណ្ឌកម្ពុជា និងជាអនុប្រធានសមាគម TAFTAC មានប្រសាសន៍ថា ការក្រឡេកមើលថយក្រោយទៅលើដំណើរដ៏យូរលង់របស់ឧស្សាហកម្មវាយនភណ្ឌ ម៉ាស៊ីនដេរ គឺជា”បេះដូង”ដែលជំរុញការផ្លាស់ប្តូរក្នុងវិស័យនេះ។

លោក Enjia បន្តថា ការផ្សព្វផ្សាយផលិតផលម៉ាស៊ីនដេរថ្មីខាងលើនេះមិនត្រឹមតែជាគោលការណ៍សំខាន់នៃការធ្វើឱ្យបច្ចេកវិទ្យាកាន់តែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាសំខាន់នៃយុគសម័យថ្មីដ៏ឆ្លាតវៃនៃវិស័យវាយនភណ្ឌផងដែរ។

លោក Enjia បន្ថែមថា ផលិតផលថ្មីនេះ នឹងផ្តល់នូវការគាំទ្រដ៏រឹងមាំដល់ការអភិវឌ្ឍន៍វិស័យវាយសូត្រដែលអាចអនុវត្តបាន និងនឹងរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពនៃទីផ្សារវាយនភណ្ឌពិភពលោក ជាពិសេសនៅក្នុងប្រទេសកម្ពុជា។

លោកថា ឧស្សាហកម្មវាយណភណ្ឌប្រទេសកម្ពុជាកំពុងជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្ម និងផលប៉ះពាល់ពីការកើនឡើងអាករពន្ធរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យសហគ្រាសត្រូវការភ្ជាប់ជាមួយឧបករណ៍ឆ្លាតវៃ ដើម្បីបង្កើនផលិតភាព និងបន្ថយសំពាធ។

លោក Enjia បានអំពាវនាវថា យើងអាចទាញយកឱកាសនេះដើម្បីពង្រឹងការសហការច្នៃប្រឌិតនៃខ្សែសង្វាក់ផលិតកម្ម ស្រាវជ្រាវរួមគ្នាលើបញ្ហាបច្ចេកទេស និងពង្រីកទីផ្សារអន្តរជាតិ ដើម្បីគូរផែនទីដ៏អស្ចារ្យនៃការអភិវឌ្ឍន៍វិស័យវិស័យវាយនភណ្ឌដែលមានគុណភាពខ្ពស់។

លោក Shen Qiming នាយកក្រុមហ៊ុន SEDUNO កម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន Youcheng Sewing Machine Co., Ltd. ក៏បានអះអាងដែរថា ការផ្សព្វផ្សាយផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើប មិនត្រឹមតែជាពេលវេលាដ៏សំខាន់នៅក្នុងដំណើរអភិវឌ្ឍន៍របស់ម៉ាស៊ីនដេររបស់ Jack ប៉ុណ្ណោះទេ ថែមទាំងជាចំណុចសំខាន់នៃដំណើរថ្មីនៃឧស្សាហកម្មផលិតសម្លៀកបំពាក់ផងដែរ។

លោក Shen Qiming ថា តម្រូវការនៃទីផ្សារសម្លៀកបំពាក់កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលការបញ្ជាទិញមានលក្ខណៈតិចតួច ច្រើនម៉ូត និងស្មុគស្មាញ។ ការផ្លាស់ប្តូរនេះ ដូចជារលកដ៏ខ្លាំងក្លា បានវាយប្រហារលើគំរូផលិតកម្មសម្លៀកបំពាក់បែបប្រពៃណី និងបានដាក់តម្រូវការថ្មីៗដែលមិនធ្លាប់មានពីមុនមកលើឧបករណ៍ផលិតកម្មរបស់យើង ជាពិសេសម៉ាស៊ីនដេរ។

លោក Shen Qiming បន្ថែមថា នៅក្រុមហ៊ុនរបស់លោកគឺជាដៃគូដ៏ស្មោះត្រង់នៃម៉ាស៊ីនដេរម៉ាក Jack និងជាសាក្សី និងអ្នកប្រើប្រាស់ផលិតផលរបស់ Jack ដែលកំពុងធ្វើឱ្យផលិតកម្មរបស់ក្រុមហ៊ុនមានភាពប្រសើរឡើងជាលំដាប់។

លោកថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ Jack បានឈរជាមួយយើងក្នុងវិស័យសម្លៀកបំពាក់ និងផ្តល់នូវការគាំទ្រពេញលេញដល់យើង។ ដោយសារ Jack បានបន្តច្នៃប្រឌិត និងកែលម្អផលិតផលយ៉ាងសកម្ម យើងអាចមានឧបករណ៍ផលិតកម្មដែលមានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ហើយមានសុទិដ្ឋិនិយមក្នុងការដោះស្រាយបញ្ហាទីផ្សារ។

លោក Shen Qiming បានលើកឡើងថា Jack នឹងបន្តរក្សាភាពយកចិត្តទុកដាក់ចំពោះទីផ្សារ តាមដានតម្រូវការជាក់ស្តែងរបស់សហគ្រាសសម្លៀកបំពាក់យើង បន្តការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងចេញផ្សាយម៉ាស៊ីនដេរបន្ថែមទៀតដែលសមស្របនឹងចង្វាក់ផលិតកម្មឆាប់រហ័ស ហើយដៃគូជាមួយយើងក្នុងការដោះស្រាយការប្រឈមនាពេលអនាគត។

លោកសង្ឃឹមថា ផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើប យើងនឹងធ្វើជាដៃគូជាមួយ Jack ប្រើប្រាស់អត្ថប្រយោជន៍ពីឧបករណ៍របស់ពួកគេ រួមគ្នាស្វែងរកផ្លូវថ្មីនៃការអភិវឌ្ឍន៍វិស័យ និងរួមគ្នាលើកកម្ពស់គុណភាពនៃវិស័យសម្លៀកបំពាក់ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា។

ក្នុងពិធីផ្សព្វផ្សាយផលិតផលខាងលើ លោក Zong Changdong ប្រធានផ្នែកយុទ្ធសាស្ត្រអតិថិជនពិភពលោករបស់ Jack Technology និងលោក Ke Huijun អ្នកគ្រប់គ្រងរួមនៃផ្នែកយុទ្ធសាស្ត្រពិភពលោករបស់ Jack Technology បានធ្វើការណែនាំលម្អិត និងគួរឱ្យចាប់អារម្មណ៍អំពីផលិតផល ម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើបនេះ។

ចាប់ពីគោលការណ៍បច្ចេកទេសដ៏ទាន់សម័យ ទៅដល់លក្ខណៈពិសេសដ៏រឹងមាំ និងចាប់ពីគំនិតរចនាដ៏ច្នៃប្រឌិត ទៅការអនុវត្តជាក់ស្តែង រាល់ចំណុចលម្អិតបានធ្វើឱ្យអតិថិជនមានជំនឿទុកចិត្តយ៉ាងពេញលេញលើផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើបនេះ ដែលនឹងផ្តល់នូវស្នាដៃថ្មីដល់វិស័យសម្លៀកបំពាក់កម្ពុជា នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដ៏កាន់តែជាក់លាក់ និងជួយឱ្យសហគ្រាសកាន់តែខ្លាំងក្លាក្នុងទីផ្សារប្រកួតប្រជែង។

ក្នុងដំណើរការក្នុងរោងចក្រកាត់ដេរ ការបាក់ម្ជុល លោតម្ជុល បែកខ្សែ និងលិចប្រេង កើតឡើងជាញឹកញាប់ ដែលប៉ះពាល់ដល់គុណភាពសម្លៀកបំពាក់ ហើយបណ្តាលឱ្យមានការខាតបង់ផលិតផល ដែលធ្វើឱ្យកម្មករត្រូវបន្ថយល្បឿន។ ប៉ុន្តែផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើបអាចដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះដោយឆ្លាតវៃ ដែលបានបង្កើនគុណភាពផលិតកម្ម និងប្រសិទ្ធភាពយ៉ាងខ្លាំង។

នៅក្នុងពិធីខាងលើនេះ ក្រុមហ៊ុនក៏បានចេញផ្សាយម៉ាស៊ីន M9 និងម៉ាស៊ីនដេរហោប៉ៅ V6 ព្រមទាំងរៀបចំការបង្ហាញប្រកួតប្រជែងផលិតផល ម៉ាស៊ីនដែរម៉ាកJack និងព្រឹត្តិការណ៍ចុះហត្ថលេខាកិច្ចសន្យាការបញ្ជាទិញ។ ក្រុមហ៊ុនSEDUNOកម្ពុជា បានចុះហត្ថលេខាកិច្ចសន្យាទិញច្រើនជាងគេ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner