រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិករ នៅខេត្តបន្ទាយមានជ័យ
អត្ថបទដោយ៖
ឈឹម សុផល
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី គណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិដ្ឋានលាង ហ័រ នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាម លោក ញ៉ូវ ឈឿន អ្នកគ្រប់គ្រងកសិដ្ឋាន បានគូសបញ្ជាក់ថា កសិដ្ឋានមានផ្ទៃដីសរុបជាង ១០ហិកតា មានផលិតកម្មដំណាំបន្លែជាច្រើនប្រភេទស្របតាមបច្ចេកទេស និងមានទីផ្សាររួចជាស្រេចក្នុងខេត្ត។


ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង ហ័រ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះបន្ថែមទៀត៕
ប្រភព ៖ ក្រសួងកសិកម្ម


ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។