រដ្ឋមន្រី្តក្រសួងកសិកម្ម លើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំង ទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ ពលរដ្ឋខ្មែរ ធ្វើដំណើរទៅស្រុកកំណើត

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង ឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលបន្តចាកចេញពីប្រទេសថៃ វិលចូលស្រុកកំណើតវិញជាបន្តបន្ទាប់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តសួរសុខទុក្ខនិងលើកទឹកចិត្តដល់មន្រ្តីរាជការនិងកងកម្លាំង ប្រចាំការទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរទាំងមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត ផ្តល់ព័ត៌មានទីផ្សារការងារ ជាពិសេសការគិតគូរសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្រ្តីរាជការ និងកងកម្លាំងទាំងអស់ បង្ហាញគោលជំហរគោរពនិងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការឈរជើងរឹងមាំនៅព្រំដែន និងច្បាស់ថាកម្ពុជា មានភាពម្ចាស់ការ និងឯករាជ្យ ដោយមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ការថ្លែងលើកទឹកចិត្ត ដល់មន្រ្តីរាជការ និងកងកម្លាំងនេះ ធ្វើឡើងយនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខណៈពេលដែលឯកឧត្តមប្រធានក្រុមការងារ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំងប្រចាំការ បងប្អូនប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner