អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចម្រុះចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅរដូវបិទនេសាទ
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តមខូយ លីដា ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជេីញសួរសុខទុក្ខសមត្ថកិច្ចដែលឈរជេីងប្រចាំការទប់ស្កាត់បទល្មេីសនេសាទក្នុងដែនសមត្ថកិច្ចខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កម្លាំសមត្ថកិច្ច និងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឌចុះពិនិត្យស្ថានភាពជាក់ស្តែងការនេសាទរបស់ប្រជានេសាទជាលក្ខណៈគ្រួសារមានតិចតួច ។
ឯកឧត្តម ពិនិត្យឃេីញទិន្នផលត្រីតំបន់បឹងទន្លេសាប ក្នុងរដូវបិទនេសាទឆ្នាំនេះ កំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយប្រជានេសាទយល់ដឹងពីច្បាប់ និងកម្លាំងចម្រុះចុះបង្ក្រាបជាប្រចាំ ។
នៅក្នុងនោះក៍បានប្រាប់ទៅប្រជានេសាទថា នៅរដូវនេះ គឺជារដូវបិទនេសាទមិនឲ្យប្រជានេសាទដាក់របាំងឃុំព័ទ្ធយកត្រីនោះទេដោយសាររដូវនេះត្រីពងកូន។
លោក ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។
ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥ សហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុងភូមិសាស្គ្រខេត្តជាប់បឹងទន្លេសាប ។
លោក បញ្ជាក់ថា ផ្អែកតាមគោលការការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ។ ប្រជានេសាទត្រូវប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងដែលកំពុងអនុវត្តការងារ។ បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំងចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិឱ្យមានពងកូនបន្តពូជជាក់ ស្តែងពេលនេះកំពុងចាប់ផ្តើមសម្បូរត្រីហើយក្នុងបឹងទន្លេសាប។
ឯកឧត្តម ខូយ លីដា និងសំណូមពរដល់ពលរដ្ឋទាំងអស់ដែលរកស៊ីបទល្មើសាទមេត្តាកុំប្រព្រឹត្តបន្តព្រោះនៅរដូវនេះពេលនេះជារដូវត្រីពងកូនសូមបងប្អូនយល់អំពីរដូវបិទនេសាទនេះផង ៕








ចេង ពុំ