អ៊ីស្រាអែលឲ្យពលរដ្ឋហ្គាហ្សាភាគខាងជើងភៀសខ្លួន

បរទេស ៖ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានព្រមានឲ្យប្រជាពលរដ្ឋ ហ្គាហ្សា ភាគខាងជើង ជម្លៀសខ្លួន ស្របពេលដែលសង្គ្រាម បានអូសបន្លាយ អស់រយៈពេលជាង ២០ខែមកហើយ រវាងអ៊ីស្រាអែល និងពួកហាម៉ាស។

អ្នកនាំពាក្យយោធា អ៊ីស្រាអែល លោក Avichay Adraee បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រាប់អ្នកស្រុកឱ្យ ជម្លៀសចេញភ្លាមៗ ទៅកាន់តំបន់ Al-Mawasi ដើម្បីសុវត្ថិភាព។ លោកថា កងកម្លាំងអ៊ីស្រាអែល “នឹងធ្វើប្រតិបត្តិការជាមួយកម្លាំងខ្លាំង នៅក្នុងតំបន់ទាំងនេះ ហើយប្រតិបត្តិការយោធាទាំងនេះ នឹងកាន់តែខ្លាំង និងពង្រីក… ដើម្បីបំផ្លាញសមត្ថភាព របស់អង្គការភេរវករ”។

ដោយមានកាន់ពូក និងកាបូប របស់របរ នានា ប្រជាពលរដ្ឋហ្គាហ្សាបានភៀសខ្លួនពីសង្កាត់ Al-Tuffah និង Al-Daraj តាមការបញ្ជាឱ្យជម្លៀស របស់កងទ័ពអ៊ីស្រាអែល។

អ្នកស្រុក ឈ្មោះ Mervat Fasfous និយាយថា «យើងរៀបចំសំលៀកបំពាក់ អាហារ និងតង់ របស់យើង ហើយរត់ចោលផ្ទះ សម្បែង យើងមិនដឹងថា ត្រូវទៅទីណា ហើយយើងមានព្រះតែមួយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner